បើតាមរបាយការណ៍ពីក្រសួងធនធានទឹក
និងឧតុនិយម ដែលបានចេញផ្សាយថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ2018នេះបានឲ្យដឹងថា៖
ជ្រលងសម្ពាថខ្ពស់ពីប្រទេស
និងខ្យល់មូសុងឦសាន្ត
បាននឹងកំពុងបង្កើនឥទ្ធិពលគ្រប់ដណ្ដប់លើភាគខាងជើងព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះ
នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចុះត្រជាក់សារជាថ្មីម្ដងទៀត
ដែលនេះជាលើកទី4ហើយដែលកម្ពុជាទទួលរងនូវអាកាសធាតុត្រជាក់ ចាប់ពីថ្ងៃទី 04-09
ខែកុម្ភៈ ឆ្នាំ2018នេះតទៅ ដែលក្នុងនោះរួមមាន៖
1-តំបន់ជួរភ្នំដងរែក ៖
សីតុណ្ហភាពអប្បរមានឹងថយចុះមកនៅក្នុងរង្វង់ 13-14 ˚C ។
2-ខេត្តឧត្តរមានជ័យ
ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បរមា
នឹងថយចុះមកនៅក្នុងរង្វង់ 15-16 ˚C។
3-ខេត្តពោធិ៍សាត់
បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកោះកុង
សីតុណ្ហភាពអប្បរមានឹងថយចុះមោនៅក្នុងរង្វង់ 17-18 ˚C។
4-រាជធានៅភ្នំពេញ
ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង
សីតុណ្ហភាពអប្បរមា នឹងថយចុះមកនៅក្នុងរង្វង់ 19-20 ˚C។
5-ខេត្តកែប
កំពត និងខេត្តព្រះសីហនុ សីតុណ្ហភាបអប្បរមានឹងថយចុះមកនៅក្នុងរង្វង់ ពី 23-24 ˚C។
អាស្រ័យហេតុនេះ
សូមបងប្អូន ប្រជាពលរដ្ឋ នៅតាមតំបន់ទាំងនេះ បានទទួលជ្រាបជាពត៌មាន
និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដើម្បីបង្ការ
និងទប់ទល់នឹងអាកាសធាតុត្រជាក់ម្ដងនេះ។
សូមមេត្តាចែករំលែកពត៌មានមួយនេះឲ្យបានទូលំទូលាយតាមដែលអាចធ្វើទៅបានផង
សូមអរគុណ!!!
No comments
Posted at February 01, 2018 |  by
Unknown