បងប្អុនច្បាស់ជាធុញថប់នឹងរឿងជិះរថយន្តក្រុងច្រើនម៉ោងហើយមែនទេ? ផ្លូវចង្អៀត គ្មានសុវត្ថិភាព បរិយាកាសអាប់អួរ ឈប់ច្រើនតាមផ្លូវ ខាតបង់ពេលវេលាដ៏មានតម្លៃរបស់អស់លោកអ្នកមែនទេ??? ឥឡូវនេះ បើចង់ធ្វើដំណើរទៅដល់សៀមរាបឲ្យបានឆាប់រហ័សនោះ មិនបាច់បារម្ភទៀតឡើយ ពេលនេះបងប្អូនអាចងាកមកសាកល្បងធ្វើដំណើរតាមយន្តហោះ ក្នុងតម្លៃត្រឹមតែ ១៣,៥០ដុល្លារពីក្រុមហ៊ុនអាកាសចរណ៍ ឡានម៉ីអ៊ែរឡាញ ដោយតម្លៃនេះ រាប់បញ្ចូលទាំងពន្ធទាំងអស់រួចជាស្រេច។
អ្នកដំណើរនឹងធ្វើការហោះហើរដោយយន្តហោះធុនធំប្រភេទ Airbus A320 ប្រកបដោយផាសុខភាព ហើយយន្តហោះនោះសុទ្ធតែជាយន្តហោះថ្មីទាំងអស់ ដោយចំណាយពេលហោះហើរមិនដល់មួយម៉ោងឡើយ។
សម្រាប់ការកក់សំបុត្រ និងបញ្ជាក់ព័ត៌មានបន្ថែម ពីតម្លៃពិសេសនេះ ប្រិយមិត្តអាចទាក់ទងទៅកាន់លេខ 023 881 865 / 023 881 893៕
ប្រភព៖ ក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines
0 comments:
Thank you for your comment