បញ្ហាស្ករកៅស៊ូស្អិតជាប់អាវជាបញ្ហាដែលមនុស្សភាគបានជួបប្រទះ
ជាពិសេសនៅពេលអង្គុយនៅទីសាធារណៈ ហើយមានអ្នកខ្លះមិនដឹងពីវិធីសម្អាតវា
ដល់ថ្នាក់បោះចោលទៀតផង។
តែវាពិតជាគួរឲ្យស្ដាយបើគ្រាន់បញ្ហាតូចមួយប៉ុណ្ណឹងត្រូវបោះចោលសំលៀកបំពាក់ដែលចំណាយលុយយ៉ាងច្រើនទៅទិញវា។
បើជួបបញ្ហាបែបនេះសូមកុំបារម្ភអី
វិធីកម្ចាត់ស្ករកៅស៊ូតាមបែបងាយៗ
ដោយគ្រាន់តែយកសំលៀកបំពាក់ដែលប្រឡាក់ស្ករកៅស៊ូទាំងនោះទៅក្លាសេក្នុងទូរទឹកកក
ក្នុងថតដែលក្លាសេកក នោះស្ករកៅស៊ូនោះនឹងក្លាយជាកករឹង បន្ទាប់មកយើងអាចយកដៃបេះវាចេញ
យ៉ាងងាយជាទីបំផុតដោយវាមិនជាប់នៅស្នាមស្ករកៅស៊ូលើសំលៀកបំពាក់ទៀតឡើយ
វិធីម៉្យាងទៀតដោយគ្រាន់យកទឹកកកខ្ចប់ក្នុងថង់ផ្លាស្ទិកមកស្អំពីលើកន្លែងដែលប្រឡាក់នោះរហូតដល់ស្ករកៅស៊ូនោះឡើងរឹង
ហើយយកដៃបេះជាការស្រេច។
សូមជួយស៊ែរអត្ថបទនេះជាពត៌មាន
រៀបរៀងដោយ៖ Khmer Life
0 comments:
Thank you for your comment