All Stories

Sunday, November 19, 2017

មនុស្សម្នាក់ៗតែងមានចំណង់ចំណូលចិត្តផ្សេងៗគ្នា រីឯពណ៌វិញ ក៏ស្រលាញ់ផ្សេងគ្នាដែរ តែការតុបតែងផ្ទះពណ៌សម្រាប់គេហដ្ឋាន ឬកន្លែងធ្វើការវិញ គឺមិនមែនចេះតែតុបតែងទៅតាមអ្វីដែលយើងចូលចិត្តប៉ុណ្ណោះទេ តែត្រូវតុបតែងពណ៌ណាដែលសមស្របទៅនឹងកន្លែងជាក់ស្ដែង។ ខាងក្រោមនេះជាអត្ថន័យរបស់ពណ៌និមួយៗ ដែលអ្នកអាចប្រើវាបានត្រូវតាមកាលៈទេសៈផងដែរ៖

ពណ៌ក្រហមបង្ហាញពីអំណាច និងថាមពល។
ដោយសារតែពណ៌ក្រហម គឺជាពណ៌នៃឈាម ដូច្នេះវាជាពណ៌នៃភាពក្លៀវក្លារ ពុះកញ្ជ្រោល ស្អប់ ការសងសឹក កំហឹង និងភាពរុងរឿងនៃជីវិត។ ម៉្យាងទៀតពណ៌នេះ បង្ហាញពីថាមពលស្នេហា តណ្ហារ និងអាចដាស់អារម្មណ៍នៃសម្ព័ន្ធភាពផ្លូវភេទបាន។ ដោយឡែកនៅប្រទេសចិនវិញ គេចាត់ទុកពណ៌ក្រហម គឺជាពណ៌តំណាងឲ្យសេចក្ដីសុខ សុភមង្គល។  រីឯនៅប្រទេស
ឥណ្ឌាឯណោះវិញ ពណ៌ក្រហម គឺជាពណ៌ដែលតំណាងឲ្យភាពបរិសុទ្ធ។

ពណ៌ទឹកក្រូច បង្ហាញពីគំនិតល្អិតល្អន់ កំលាំងចិត្ត និងសេចក្ដីអំណត់ព្យាយាម។ វាជាពណ៌តំណាងនៃភាពស្រទន់ របស់ព្រះអាទិត្យនាពេលព្រឹកព្រលឹម ប្រៀបបានទៅនឹងការចាប់ផ្ដើមថ្មី គំនិតថ្មី និងសេរីភាព។ បន្ថែមពីនេះទៅទៀត ពណ៌ទឹកក្រូជអាចដាស់អារម្មណ៍របស់អ្នកឲ្យបរិភោគអាហារបានថែមទៀតផង។

ពណ៌លឿងតំណាងឲ្យរីករាយ សេចក្ដីសុខ ភាពឆ្លាតវៃ និងប្រាជ្ញា។ ពណ៌នេះក៏បង្ហាញពីភាពសុទិដ្ឋិនិយម ដែលចេញពីការគិតជាជាងចេញពីបេះដូង ឬសេចក្ដីស្រលាញ់។ ម៉្យាងវិញទៀតពណ៌នេះគឺតំណាហឲ្យមាស ដូច្នេះ វាបង្ហាញពីគុណតម្លៃ និងវិសាលភាព។ ម៉្យាងវិញទៀតពណ៌លឿង អាចជំរុញឲ្យអ្នកមានអារម្មណ៍មូល និងមានគំនិតថ្មីៗ។

ពណ៌បៃតង ជាពណ៌នៃធម្មជាតិ ដែលតំណាងឲ្យជីវិតរស់រវើក និងជីវជាតិ។ វាតំណាងឲ្យសេចក្ដីទៀងត្រង់ មិនលំអៀង និងសុភវិនិច្ឆ័យ។ ម៉្យាងវិញទៀត ពណ៌បៃតង គឺជាពណ៌នៃភាពរុងរឿង សំបូរដោយផ្នែកហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ។ វាត្រូវបានគេជឿរថា វាជាពណ៌ដែលអាចព្យាបាលភ្នែកបាន ដោយតម្រូវឲ្យមើលពណ៌បៃតង ឲ្យបានច្រើនតាមដែលអាចធ្វើបាន។ អ្នកគួរបរិភោគបន្លែដែលមានពណ៌បៃតងឲ្យបានច្រើនដើម្បីសុខភាព។

ពណ៌ខឿវ ជាពណ៌របស់មេឃ និងសមុទ្រ។ វាតំណាងឲ្យភាពជឿរជាក់ ស្មោះត្រង់ ការទទួលខុសត្រូវ មិត្តភាព និងភាពអំណត់ព្យាយាម។ ពណ៌នេះបង្ហាញពីឧត្តមគតិ ការទទួលខុសត្រូវ និងការប្ដេជ្ញារចិត្តចំពោះការសិក្សារ និងគ្រួសារ។ វាជាពណ៌ដែលសក្កិសមបំផុតសម្រាប់ប្រើក្នុងផ្ទះ ជាពិសេសសម្រាប់កុមារ ព្រោះវាជាពណ៌ត្រជាក់ ធ្វើឲ្យមានអារម្មណ៍ស្ងប់មិនឆេវឆាវ។

ពណ៌ស្វាយត្រូវបានគេប្រើជានិមិត្តរូបនៃវេទមន្ត និងភាពអាថ៌កំបាំង។ ម៉្យាងវិញទឿតនោះវាជាពណ៌តំណាងឲ្យសេចក្ដីស្មោះត្រង់នៃគំនិត និងអារម្មណ៍។ វាក៏បង្ហាញពីភាពជឿរជាក់លើខ្លួនឯង និងការចូលចិត្តធ្វើអ្វីៗដោយខ្លួនឯង ដោយមិនពឹងពាក់អ្នកណា។

ពណ៌ផ្កាឈូក ជាពណ៌ដែលបញ្ជាក់ពីសេចក្ដីស្រលាញ៉ និងស្នេហាដោយគ្មានលក្ខ័ណ្ឌ។ ក្នុងនិយមន័យស្នេហា ពណ៌ផ្កាឈូក គេអាចប្រើវាជំនួសនូវពាក្យមួយឃ្លា ដែលគេលាក់ទុកក្នុងចិត្តថា៖ ខ្ញុំនឹងមិនភ្លេចរូបអ្នក ជារៀងរហូត។ ម៉្យាងវិញទៀតវាជាពណ៌ដែលតំណាងឲ្យការទទួលយកនូវសេចក្ដីស្នេហា  និងការគោរពចំពោះគ្នាទៅវិញទៅមក។ វាក៏បង្ហាញពីភាពស្រស់ថ្លា ក្នុងភាពជាយុវវ័យរបស់យុវតីផងដែរ។ បើតាមចិត្តវិទ្យា ពណ៌នេះ តំណាងឲ្យសេចក្ដីសង្ឃឹម អារម្មណ៍ជ្រះថ្លា និងភាពស្ងប់ ប្រាស់ចាកបញ្ហា។

ពណ៌ត្នោតជាពណ៌នៃផែនដី ដែលផ្សារភ្ជាប់ទៅនឹងជីវិត។ វាតំណាងឲ្យចំណងមិត្តភាព និងភាពរួសរាយរាក់ទាក់។ តាមន័របស់ចិត្តវិទ្យា និយមន័យនៃពណ៌ត្នោតមានន័យនេះគឺបញ្ជាក់ពី សេចក្ដីទៀងត្រង់ និងសេចក្ដីប្រាកដនិយម។ បន្ថែមពីនេះទៅទៀត ពណ៌នេះសក្កិសមបំផុតសម្រាប់ផលិតផល ដែលទាក់ទងទៅនឹងសុខភាព និងកសិកម្ម។

ពណ៌ស តំណាងឲ្យភាពបរិសុទ្ធ និងសេចក្ដីល្អ។ ពណ៌នេះ បង្ហាញពីភាពគ្មានមន្ទិល និងជ្រះថ្លា ហេតុដូច្នេះហើយបានជា កូនក្រមុំ និងគ្រូពេទ្យ  ជ្រើសរើសស្លៀកពាក់ពណ៌សនេះតំណាង។ លើសពីនេះទៅទៀតនោះ វាបញ្ជាកពីការយកចិត្តទុកដាក់ ថែររក្សា សេចក្ដីក្លាហាន ភាពកក់ក្ដៅ សេចក្ដីសង្ឃឹមជាវិជ្ជមាន និងការចាបើផ្ដើមសារជាថ្មី។

ពណ៌ខ្មៅ វប្បធម៌ប្រទេសខ្លះចាត់ទុកពណ៌នេះជាពណ៌ដែលតំណាងឲ្យសេចក្ដីស្លាប់ និងការកាន់ទុក្ខ។ ម៉្យាងវិញទៀតពណ៌ខ្មៅ គេចាត់ទុកវាប្រៀបបានទៅនឹងអាថ៌កំបាំង និងភាពខ្មៅងងឹត។ ផ្ទុយទៅវិញតាមន័យចិត្តសាស្ត្រ ពណ៌ខ្មៅ តំណាងឲ្យថាមពល ការគ្រប់គ្រង ពៅរពេញដោយអំណាចផ្ដាច់ការ។ មួយវិញទៀត ពណ៌ខ្មៅតំណាងឲ្យភាពសោកសៅ និងអស់សង្ឃឹម។

សូមអរគុណប្រិយមិត្តដែលបានអាន និងសូមជួយធ្វើការចែកចាយបន្តផង
រៀបរៀងដោយ៖ Khmer Life

ពណ៌ទាំង១០ដែលមានអត្ថន័យផ្សេងគ្នា

Posted at November 19, 2017 |  by Unknown

1 comments:

Thank you for your comment

Monday, November 6, 2017

ដូងខ្ចីជាភេសជ្ជៈដែលមនុស្សទូរទៅនិយមពិសារ និងមានផលប្រយោជន៍ច្រើនដល់សុខភាពទៀតផង តែបើជ្រើសរើសទិញវាមិនបានត្រឹមត្រូវ អ្នកនឹងមិនអាចទទួលបានដូងខ្ចីដែលល្អ ហើយឆ្ងាញ់នោះទេ ខាងក្រោមនេះជាតិចនិចខ្លះៗ ដែលអាចជួយឲ្យអ្នកអាចជ្រើសរើសដូងខ្ចីដែលល្អហើយឆ្ងាញ់ពិសារបាន៖

ក្នុងការជ្រើសរើសទិញដូងខ្ចី ដើម្បីឲ្យបានទឹកផ្អែមឆ្ងាញ់ពិសារ គឺមិនត្រូវរើសយកដូងណាដែលខ្ចីពេកទេ ព្រោះដូងដែលខ្ចីពេក មានសាច់ទន់ពេក ឬមិនសូវមានសាច់នោះ ទឹករបស់វាមានរសជាតិជូរ ឬមិនសូវផ្អែមទេ ដូច្នេះគួរជ្រើសរើសដូងណាដែលមានសាច់រាងក្រស់បន្តិច ទើបវាមានទឹកផ្អែមឆ្ងាញ់ពិសារ តែបើដូងណាដែលរាងចាស់ពេក ទឹកដូងនោះក៏មិនសូវឆ្ងាញ់ដែរ។ ម៉្យាងទៀត ដូងខ្ចីដែលទឹកផ្អែមឆ្ងាញ់នោះ ត្រូវបេះពីដើមថ្មីៗ បើទុកមួយយប់ ឬពីរយប់ហើយនោះ ទឹកដូងនោះ នឹងបាត់បង់រសជាតិ ហើយសាច់របស់វា នឹងជាប់នឹងត្រឡោក។

 ប្រសិន ចង់ទុកច្រើនថ្ងៃ ត្រូវទុកទាំងសំបកក្រៅ មិនត្រូវចិត ឬបកសំបកក្រៅវាចេញឡើយ។

សូមជួយស៊ែរពត៌មាននេះបន្តផង
ដកស្រង់ចេញពី៖ សៀវភៅចំនេះដឹងល្អៗសម្រាប់អ្នក

រៀមរៀងដោយ៖ Khmer Life

តិចនិចជ្រើសទិញដូងខ្ចីឲ្យបានទឹកផ្អែមឆ្ងាញ់

Posted at November 06, 2017 |  by Unknown

0 comments:

Thank you for your comment

Text Widget

© 2013 Khmer Life. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top