ដូងខ្ចីជាភេសជ្ជៈដែលមនុស្សទូរទៅនិយមពិសារ និងមានផលប្រយោជន៍ច្រើនដល់សុខភាពទៀតផង តែបើជ្រើសរើសទិញវាមិនបានត្រឹមត្រូវ អ្នកនឹងមិនអាចទទួលបានដូងខ្ចីដែលល្អ ហើយឆ្ងាញ់នោះទេ ខាងក្រោមនេះជាតិចនិចខ្លះៗ ដែលអាចជួយឲ្យអ្នកអាចជ្រើសរើសដូងខ្ចីដែលល្អហើយឆ្ងាញ់ពិសារបាន៖
ក្នុងការជ្រើសរើសទិញដូងខ្ចី ដើម្បីឲ្យបានទឹកផ្អែមឆ្ងាញ់ពិសារ
គឺមិនត្រូវរើសយកដូងណាដែលខ្ចីពេកទេ ព្រោះដូងដែលខ្ចីពេក មានសាច់ទន់ពេក ឬមិនសូវមានសាច់នោះ
ទឹករបស់វាមានរសជាតិជូរ ឬមិនសូវផ្អែមទេ ដូច្នេះគួរជ្រើសរើសដូងណាដែលមានសាច់រាងក្រស់បន្តិច
ទើបវាមានទឹកផ្អែមឆ្ងាញ់ពិសារ តែបើដូងណាដែលរាងចាស់ពេក ទឹកដូងនោះក៏មិនសូវឆ្ងាញ់ដែរ។ ម៉្យាងទៀត
ដូងខ្ចីដែលទឹកផ្អែមឆ្ងាញ់នោះ ត្រូវបេះពីដើមថ្មីៗ បើទុកមួយយប់ ឬពីរយប់ហើយនោះ ទឹកដូងនោះ
នឹងបាត់បង់រសជាតិ ហើយសាច់របស់វា នឹងជាប់នឹងត្រឡោក។
ប្រសិន ចង់ទុកច្រើនថ្ងៃ ត្រូវទុកទាំងសំបកក្រៅ
មិនត្រូវចិត ឬបកសំបកក្រៅវាចេញឡើយ។
សូមជួយស៊ែរពត៌មាននេះបន្តផង
ដកស្រង់ចេញពី៖ សៀវភៅចំនេះដឹងល្អៗសម្រាប់អ្នក
រៀមរៀងដោយ៖ Khmer Life
0 comments:
Thank you for your comment