នៅថ្ងៃស្អែកនេះដែលត្រូវនឹងថ្ងៃពិធទី31 ខែមករា ឆ្នាំ2018 ព្រះចន្ទរបស់យើងនឹងក្លាយទៅជាព្រះចន្ទយក្សដែលគេហៅថាSuper Moon ដែលវាស្ថិតនៅចំនុចកៀកនឹងផែនដីបំផុតនៃគន្លងរបស់វាដែឡមានន័យថា
ព្រះចន្ទនឹងលេចឡើងធំជាងធម្មតា7%នៃទំហំធម្មតារបស់វា និងភ្លឺជាងធម្មតា14%។
ម៉្យាងវិញទៀត
នៅថ្ងៃដដែលនេះវានឹងក្លាយទៅជាព្រះចន្ទពណ៌ខៀវដែលគេហៅថា Blue Moon ផងដែរ តែវាគ្រាន់តែជាឈ្មោះប៉ុណ្ណោះព្រះចន្ទមិនបានលេចចេញពណ៌ខៀវនោះឡើយ
ដោយសារតែវាជាព្រឹត្តិការណ៍ព្រះចន្ទពេញវង្សលើកទីពីរនៅក្នុងខែមករានេះ
មិនទាន់អស់នោះឡើយលើកខែដែលពួកយើងនឹងមើលឃើញនៅថ្ងៃពុធសប្ដាហ៍នេះ
នឹងឡើងពណ៌ក្រហម ដែលគេឲ្យឈ្មោះថា Blood Moonដោយសារតែព្រឹត្តិការណ៍ចន្ទគ្រាស្តដ៏កម្ររមួយដែលនឹងជះស្រមោលក្រហមដូចលោហិតទោលើផ្ទៃរបស់ព្រះចន្ទ។
គួរបញ្ជាក់ផងដែរថា ប្រជាជនដែលស្ថិតនៅភាគលិចនៃប្រទេសកាណាដា
រដ្ឋកាលីហ្វញ៉ា រដ្ឋអាឡាស្កា និងរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិច
ក៏ដូចជាប្រទេសអូស្ត្រាលីហើយនិងតំបន់អាស៊ីខាងកើតនឹងអាចមើលឃើញព្រឹត្តិការណ៍ដ៏កម្ររមួយនេះប្រសិនបើលក្ខ័ណ្ឌអាកាសធាតុអំណោយផលល្អនៅពេលនោះ
ដោយឡែកនៅតាមតំបន់ដទៃទៀទ ដូចជា ប្រទេសកម្ពុជាជាដើម
ក៏អាចមើលឃើញដែរប្រសិនបើអាកាសធាតុអំណោយផលល្អនៅពេលល្ងាច
ឬព្រលប់ថ្ងៃពុធនៅពេលដែលព្រះខែទើបរះនៅយប់ថ្ងៃ15កើតចំថ្ងៃមាឃបូជាតែម្ដង។
បើមើលតាមកាលវិភាគដែលអ្នកវិទ្យាសាស្ត្ររៀបចំឡើងនោះ ប្រទេសកម្ពុជាអាចមើលឃើញBlood Moon ពេញលេញនៅភាគឥស្សាន្តដូចជាខេត្ត មណ្ឌលគិរី និងខេត្តរតនគិរីជាដើម។
ដោយឡែកសម្រាប់បណ្ដារខេត្តផ្សេងៗទៀត ក៏អាចមើលឃើញផងដែរតែមិនសូវជាពេញលេញនោះឡើយ
ហើយវាប្រាកដណាស់ថា ទាល់តែមេឃស្រឡះស្អាតទើបយើងអាចមើលឃើញបាតុភូតដ៏កម្ររដែល150ឆ្នាំមកហើយទើបកើតមានម្ដងទៀតនេះ។
រៀបរៀងដោយ ៖ Khmer Life
0 comments:
Thank you for your comment