Monday, March 26, 2018

ហេតុផលដែលនាំឲ្យស្ត្រីប្រពន្ធដើមតាមមករករឿងដល់កន្លែង គឺដោយសារតែ..............

Posted by Unknown  |  at  March 26, 2018 No comments


ថ្មីៗនេះមានរឿងដ៏ភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុកមួយបានកើតឡើង គឺមានស្ត្រីវ័យក្មេងម្នាក់បានលួចលាក់ស្នេហាជាមួយប្ដីគេរហូតមានកូន ហើយត្រូវប្រពន្ធដើមរបស់គេតាមទាន់ ដែលអ្នកខ្លះបានបញ្ចេញមតិថាអាណិត ហើយអ្នកខ្លអទៀតនោះថាគួរឲ្យស្អប់ខ្ពើមនូវទង្វើររបស់ពួកគេ តែការពិតយ៉ាងណានោះ សូមតាមដានអត្ថបទបន្តដូចតទៅ


បើតាមយើងស្តាប់វីដេអូសម្លេងសន្ទនាគ្នាដំបូង រវាងប្រពន្ធដើមនិងស្រីលួចលាក់របស់ប្តីនេះ យើងឃើញថាដំបូងឡើយខាងប្រពន្ធដើមនិយាយរបៀបស្លូតមួយៗ ទៅកាន់ស្រីលួចលាក់របស់ប្តីនោះប៉ុណ្ណោះ ថ្វីត្បិតតែមានពាក្យខ្លះរៀងធ្ងន់បន្តិចមែន ប៉ុន្តែយើងក៏គួរយល់អារម្មណ៏ស្ត្រីដែលជាប្រពន្ធដើម ហើយត្រូវគេដណ្តើមប្តីរបស់ខ្លួនដែរ តើនាងខឹងប៉ុណ្ណាពេលដែលនិយាយជាមួយស្រីលួចលាក់របស់ប្តីនោះ ចិត្តជាមនុស្សស្រីដូចគ្នាយើងគួរតែយល់រឿងនេះហើយ ប៉ុន្តែទោះជាយ៉ាងណាក៏យើងសូមសរសើរថា ប្រពន្ធដើមចិត្តរបស់គាត់ល្អដែរហើយ ព្រោះចាប់ផ្តើមដំបូងមិនមែនជេរយកៗ រឺដៀលស្រីលួចលាក់របស់ប្តីនៅពាក្យធ្ងន់នោះ ដែលវាខុសពីស្ត្រីប្រពន្ធដើមមួយចំនួនធំ គឺអោយតែជួបស្រីលួចលាក់របស់ប្តី ដឹងតែជេរយកៗ វ៉ៃយកៗ រឺជះទឹកអាស៊ីតដាក់មុខ ដែលជាអំពើរហិង្សាខុសច្បាប់ជាដើម។ បន្ទាប់មកទៀតចំនុចចាប់ផ្តើម ដែលធ្វើអោយប្រពន្ធដើម ខឹងឆេះដុំឆួលឡើងមក​ គឺត្រង់ពាក្យមួយដែលស្រីលួចលាក់នោះនិយាយថា ៖ អ្នកឯងគឺដោយសារតែប្តីអ្នកឯង និយាយថាលែងក្បាល់អ្នកឯងចោល ទើបខ្ញុំចេះតែចាំទៅ….!!!!!!!!! ត្រង់ចំនុចពាក្យនេះ ហើយនិងពាក្យផ្លែផ្កាជាច្រើនទៀត ដែលស្រីលួចលាក់នោះប្រើ ដូចមានឃើញនៅក្នុងវីដេអូសម្លេងនេះស្រាប់ ទើបចាប់ផ្តើមធ្វើអោយប្រពន្ធដើមឆេះដុំក្តៅក្រហាយ ផ្តើមតម្លើងសម្លេង និងឈានទៅដល់ រកជួបស្រីលួចលាក់នោះផ្ទាល់ដល់ផ្ទះនាងតែម្ដង យើងសូមសួរថា ចិត្តស្រីយើងចិត្តស្រីគេ ចិត្តយើងជាប្រពន្ធដើម តើពេលដែលស្រីលួចលាក់របស់ប្តី និយាយពាក្យបែបនេះមកកាន់យើង តើយើងឈឺចាប់ខឹងដែររឺទេ??



ខាងលើនេះគ្រាន់តែជាការរំលឹកលើកឡើង នៅស្ថានភាពរឿងនោះខ្លះៗ សំរាប់ជាព័ត៌មានបន្ថែមដល់បងប្អូន ក្នុងការគិតពិចារណាដោយខ្លួនឯង ចំពោះរឿងដែលកើតឡើងនេះប៉ុណ្ណោះ។
សូមស្ដាប់សម្លេងពេលនិយាយទូរស័ព្ទ



នេះេជាវីដេអូពេលជួបផ្ទាល់


សូមពិចារណាតាមការគួរ




Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

Thank you for your comment

Text Widget

© 2013 Khmer Life. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top