Monday, March 26, 2018

សម្រាប់អ្នកចូលចិត្តជប់ខ្យល់ សូមអានអត្ថបទដ៏មានសារប្រយោេះន៍មួយនេះ

Posted by Unknown  |  at  March 26, 2018 No comments


សម្រាប់ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួន ប្រហែលជាមិនស្គាល់ ឬមិនសូវដឹងពីការជប់ខ្យល់ ប៉ុន្តែជឿជាក់ថា ប្រជាជនខ្មែរស្ទើរតែទាំងអស់សុទ្ធតែធ្លាប់ឮ ធ្លាប់ស្គាល់ និងប្រហែលជាធ្លាប់សាកល្បងផងដែរ ជាពិសេសចាស់ៗតែម្តង។

ការជប់ខ្យល់នេះ ត្រូវបានគេដឹងថា មានជាយូរលង់ណាស់មកហើយ ពោលតាមការស្រាវជ្រាវបង្ហាញថា មានតាំងពី ឆ្នាំ ៣០០០ មុនគ្រឹស្តសករាជឯណោះ។ ដោយការជប់ខ្យល់គឺជាវិធីសាស្ត្រមួយ ដែលដុតភ្លើង(កម្តៅ) ចូលទៅក្នុងកែវតូចៗជាច្រើនហើយ ជប់ទៅលើខ្នងរបស់អ្នកជំងឺ បានមួយសន្ទុះធំទើបដកចេញមកវិញ។ ការធ្វើបែបនេះអាចជួយដល់ចលនាលំហូរសសៃឈាម រត់សព្វសសៃរាងកាយ។ ម្យ៉ាងវិញទៀត នៅពេលដែលស្បែកនៅជាប់-ជប់នៅក្នុងកែវនោះ ជាលិកាសាច់ដុំដែលនៅខាងក្រោមនឹងមានសភាពធូរស្រាលផងដែរ។

ក្រៅពីជួយដល់ចលនាលំហូរឈាម ការជប់ខ្យល់ ត្រូវបានគេដឹងថា មានប្រយោជន៍ធំៗ៩ សម្រាប់សុខភាពរាងកាយផងដែរ រួមមានដួចជា៖
ក្រៅពីជួយដល់ចលនាលំហូរឈាម ការជប់ខ្យល់ ត្រូវបានគេដឹងថា មានប្រយោជន៍ធំៗ៩ សម្រាប់សុខភាពរាងកាយផងដែរ
# បំបាត់ការឈឺចាប់
ការជប់ខ្យល់ មិនត្រឹមតែជួយឱ្យលំហូរឈាមដំណើរការល្អនោះទេ តែអាចជួយសម្រាលការឈឺចាប់បានច្រើនយ៉ាង ហើយថែមទាំងអាចជួយបន្ថយការឈឺចាប់សម្រាប់អ្នកដែលមានការឈឺចាប់ទាក់ទងនឹងជំងឺមហារីកផងដែរ។ ដោយវាអាចជួយរំញោចជាលិកាទាំងនោះ ដោយផ្តល់សម្ពាធនៅត្រង់កន្លែងដែលឈឺចុកចាប់ រួមទាំងផ្តល់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅដល់ជាលិកាទាំងនោះផងដែរ។

# ជួយព្យាបាលផ្តាសាយ ក្អក និងអាលែកហ្ស៊ី
ការជប់ខ្យល់ អាចជួយរំញោចដល់សួត កាត់បន្ថយ ឬបំបាត់បញ្ហាស្លេស ថែមទាំងអាចជួយព្យាបាលជំងឺផ្តាសាយ ក្អក និងបញ្ហាអាលែក្ស៊ីស្បែកផ្សេងៗជាច្រើនទៀត។ ម្យ៉ាងវិញទៀត ថែមទាំងជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ដោយជួយកាត់បន្ថយអារម្មណ៍ហត់នឿយ និងរុញច្រានសារធាតុឈាមរាវឡើងមកខាងលើស្បែក (ស្នាមក្រហមមូល ដុំៗដែលបន្សល់ពីការជប់ខ្យល់) ។

# ជួយបន្ថយភាពតានតឹង
អារម្មណ៍តានតឹង ស្មុគស្មាញ ក៏ជាមូលហេតុមួយចម្បង ដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាពផងដែរ។ ការជប់ខ្យល់ គឺជាវិធីមួយដ៏សំខាន់ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយ និងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយផងដែរ។
ការជប់ខ្យល់ គឺជាវិធីមួយដ៏សំខាន់ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយ និងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយ

# ព្យាបាលជំងឺមួយចំនួន
ការជប់ខ្យល់ អាចជួយបន្ថយការឈឺចាប់ក្នុងមួយរយៈពេលខ្លី ចំពោះបញ្ហាសុខភាពទាក់ទងនឹងតួនាទីប្រអប់ដៃ (Carpal Tunnel ) ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបំពេញមុខងាររបស់ប្រអប់ដៃ និងមានអាការស្ពឹកស្រពន់ ដូច្នេះការជប់ខ្យល់បែបនេះ អាចបំបាត់អាការឈឺចុកចាប់បានដល់ទៅមួយសប្តាហ៍ផងដែរ។
# ជួយប្រឆាំងនឹងភាពចាស់
អាយុកាន់តែកើន មិនថាតែបញ្ហាសុខភាពនោះទេ សូម្បីតែរូបសម្រស់ក៏ថយចុះ។ ការជប់ខ្យល់ អាចជួយបង្កើនចរន្តឈាម ផ្គត់ផ្គង់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកា និងសាច់ដុំ ដើម្បីផលិតជាតិខូឡាជែន ជំនួយសុខភាពស្បែក បំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឱ្យអ្នកនៅតែក្មេងជាងវ័យទៀតផង។
# ជំនួយប្រព័ន្ធរំលាយអាហារ
ការជប់ខ្យល់ អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បំបាត់អាការធុញថប់ ថែមទាំងអាចធ្វើការប្រឆាំងនឹងជំងឺរលាកក្រពះ ពោះវៀន បាត់បង់ចំណង់អាហារ ជាតិទឹកនៅក្នុងខ្លួនហួសប្រមាណ និងជំងឺទាក់ទងក្រពះពោះវៀនជាច្រើនមុខផ្សេងទៀតជាដើម។
ការជប់ខ្យល់ អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ បំបាត់អាការធុញថប់ ថែមទាំងអាចធ្វើការប្រឆាំងនឹងជំងឺរលាកក្រពះ ពោះវៀន
# ជួយដល់បញ្ហាស្បែក
ការសិក្សាបង្ហាញថា ការជប់ខ្យល់ អាចជួយប្រឆាំងនឹងការកើតមុន ជំងឺអាលែក្ស៊ី និងរលាកស្បែកផ្សេងៗជាច្រើនមុខ។ ជាពិសេសត្រូវបានគេដឹងថា គឺជាវិធី ដែលអាចព្យាបាលការកើតមុនដ៏ល្អបំផុត ជាងការប្រើថ្នាំទៅទៀត។
# ជួយធ្វើឱ្យមុខរបួសរលាកឆាប់ជាសះស្បើយ
ការរលាករ៉ាំរ៉ៃអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពទាំងមូលបាន ប៉ុន្តែការជប់ខ្យល់ ត្រូវបានគេដឹងថា អាចជួយកាត់បន្ថយអាការឈឺចុកចាប់ដោយសាររលាក ថែមទាំងធ្វើឱ្យរបួសឆាប់ជាសះស្បើយទៀតផង។
# ជួយបណ្តេញជាតិពុល
ការជប់ខ្យល់ ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ ដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពីក្នុងខ្លួន ជម្រុះកោសិកាចាស់ដែលងាប់ចេញ ថែមទាំងអាចជួយដោះស្រាយបញ្ហាសុខភាពជាច្រើនមុខថែមទៀតផង។
ការជប់ខ្យល់ ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ ដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពីក្នុងខ្លួន ជម្រុះកោសិកាចាស់ដែលងាប់ចេញ



បញ្ជាក់៖ 
ការជប់ខ្យល់ ត្រូវធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់ទាំងផ្នែកកម្តៅ និងភ្លើង រួមទាំងកត្តាអនាម័យផងដែរ ដើម្បីចៀសវាងហានិភ័យណាមួយកើតឡើង ដោយយថាហេតុ។ គួរតែធ្វើជាមួយនឹងអ្នកជំនាញ ទើបជាការល្អ៕ 



Tags:
About the Author

Write admin description here..

Get Updates

Subscribe to our e-mail newsletter to receive updates.

Share This Post

Related posts

0 comments:

Thank you for your comment

Text Widget

© 2013 Khmer Life. WP Theme-junkie converted by Bloggertheme9Published..Blogger Templates
Blogger templates. Proudly Powered by Blogger.
back to top